សេវាកម្មធំទូលាយសម្រាប់តម្រូវការផ្សេងៗគ្នារបស់អ្នកនៅពេលវេលាផ្សេងៗគ្នា

ក្រុមការងាររបស់យើងជួយអតិថិជនក្នុងការចុះបញ្ជីទាក់ទងនឹងការផ្លាស់ប្តូរផ្សេងៗក្នុងក្រុមហ៊ុន រួមមាន ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល ទីស្នាក់ការចុះបញ្ជី និងដើមទុនចុះបញ្ជី ជាដើម។ សម្រាប់វិនិយោគិនថ្មីដែលមានបំណងចង់បង្កើតអាជីវកម្ម យើងផ្តល់ជូននូវការណែនាំអំពីអ្វីដែលត្រូវការចាំបាច់សម្រាប់ការចាប់ផ្តើមអាជីវកម្មមួយ ដូចជាការប្រឹក្សាយោបល់ ការចុះបញ្ជីក្រុមហ៊ុនជាមួយនឹងក្រសួងពាក់ព័ន្ធ និងការស្នើសុំអាជ្ញាបណ្ណ។

នៅការិយាល័យមេធាវីតែ និងសហការី យើងមានមេធាវីដែលមានបទពិសោធន៍ដែលធ្លាប់បានតំណាងឲ្យស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជន សម្រាប់ជួយអតិថិជនក្នុងយន្តការដោះស្រាយវិវាទផ្សេងៗតាមការតម្រូវពីអតិថិជន។ យើងអាចតំណាងឲ្យអតិថិជនក្នុងការជួបប្រជុំដើម្បីពិភាក្សា និងចរចារដើម្បីឈានទៅដល់ការផ្សះផ្សាមួយ។ យើងក៏អាចតំណាងឲ្យអតិថិនក្នុងនីតិវិធីផ្សេងៗចំពោះមុខតុលាការមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជា និងមជ្ឈមណ្ឌលដោះស្រាយវិវាទផ្សេងៗដូចជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ចកម្ម ប្រសិនបើអតិថិជនត្រូវតែប្រើប្រាស់យន្តការតុលាការ និងមជ្ឈត្តការដើម្បីទទួលបានការដោះស្រាយវិវាទ។

ការិយាល័យមេធាវី តែ និងសហការី ផ្តល់ជំនួយដល់អតិថិជនក្នុងកិច្ចការផ្សេងៗក្នុងវិស័យអចលនវត្ថុ ចាប់ពីប្រតិបត្តិការប្រចាំថ្ងៃធម្មតា ដូចជាការព្រាងកិច្ចសន្យាទិញលក់ដី ឬភតិសន្យា រហូតដល់ប្រតិបត្តិការដែលមានលក្ខណៈស្មុគស្មាញដូចជាការស្នើសុំអាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុ ជាដើម។ យើងក៏ផ្តល់សេវាជូនអតិថិជនក្នុងការចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងការចុះបញ្ជីសិទ្ធិប្រត្យក្សនានាផងដែរ។

ការការពារគំនិតច្នៃប្រឌិត ឬការបង្កើតថ្មីរបស់អ្នកគឺមានសារសំខាន់ដូចជាការចុះបញ្ជីកម្មសិទ្ធិលើដីដែរ ពីព្រោះតែកម្មសិទ្ធិបញ្ញាអាចជាអត្តសញ្ញាណដ៏មិនអាចកាត់ថ្លៃបានរបស់អ្នក។ នៅ តែ និងសហការី យើងមានភ្នាក់ងារកម្មសិទ្ធិបញ្ញាដែលមានជំនាញ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ដែលត្រៀមរួចជាស្រេចក្នុងការជួយដល់អតិថិជនរបស់យើងក្នុងការចុះបញ្ជីពាណិជ្ជសញ្ញា រឺពាណិជ្ជនាម និងសិទ្ធិផ្តាច់មុខដើម្បីការពារអាជីវកម្មរបស់អ្នក។ យើងក៏អាចជួយដល់អតិថិជនក្នុងការចេញលិខិតដាស់តឿនដើម្បីបញ្ឈប់ការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់អ្នកដោយគ្មានការអនុញ្ញាត និងចូលរួមក្នុងកិច្ចប្រជុំនានាដែលពាក់ព័ន្ធតាមការតម្រូវពីអតិថិជនផងដែរ។

សេវាកម្មរបស់ពួកយើង​ពាក់ព័ន្ធនឹងកិច្ចការងារធនាគារ និងហិរញ្ញវត្ថុមានចាប់ពីការត្រួតពិនិត្យផ្នែកច្បាប់មុនពេលហិរញ្ញប្បទាន រហូតដល់ការជួយអតិថិជនក្នុងពង្រាងឯកសារហិរញ្ញប្បទាន និងឯកសារប្រាតិភោគ។ ដើម្បីបញ្ចប់នីតិវិធីហិរញ្ញប្បទាន យើងក៏ជួយអតិថិជនក្នុងការចុះបញ្ជីសិទ្ធិប្រាតិភោគ និងលុបចោលការចុះបញ្ជីសិទ្ធិប្រាតិភោគជាមួយនឹងអាជ្ញាធរពាក់ព័ន្ធផងដែរ។

ពួកយើងយល់ថាការទទួលបានពត៌មានគ្រប់គ្រាន់ពីនីតិវិធីច្បាប់ដែលពាក់ព័ន្ធ ព្រមទាំងលទ្ធផលផ្នែកច្បាប់ចេញពីសកម្មភាពណាមួយគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ឲ្យអតិថិជនអាចធ្វើការសម្រេចចិត្តមួយដែលសមរម្យ។ ហេតុដូច្នេះ យើងផ្តល់នូវសេវាប្រឹក្សាឲ្យអតិថិជនដែលចង់ទទួលបានយោបល់ពីពួកយើងអំពីបញ្ហារបស់ពួកគេជាមុនសិន។ ពួកយើងក៏អាចពិនិត្យមើលឯកសារ ឬកិច្ចសន្យារបស់អតិថិជនដើម្បីវិភាគទៅលើសុពលភាព ភាពដែលអាចអនុវត្តបាននៃកិច្ចសន្យា ឬលទ្ធភាពនៃគម្រោងរបស់អតិថិជន និងចេញឯកសារផ្តល់យោបល់ផ្នែកច្បាប់ជាលាយលក្ខណ៍អក្សរជូនអតិថិជនផងដែរ។

នៅ តែ និងសហការី យើងមានអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំធ្វើការជាមួយនឹងអង្គការអន្តរជាតិក្នុងការអភិវឌ្ឍគោលនយោបាយសាធារណៈទាក់ទងនឹងសុខភាពសាធារណៈ និងការព្រាងការស្នើសុំគម្រោងផ្សេងៗ។ អ្នកជំនាញរបស់យើងត្រៀមរួចជាស្រេចក្នុងការប្រឹក្សាយោបល់លើការអភិវឌ្ឍគម្រោងនានា ឬជួយអតិថិជនក្នុងការសរសេរគម្រោងផ្សេងៗ។