Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the ultimate-addons-for-gutenberg domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/html/wp-includes/functions.php on line 6114

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the updraftplus domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/html/wp-includes/functions.php on line 6114
ក្រុមការងារ – LAW FIRM






    We are different with
      the same base.

Our Team

ពួកយើងប្រហែលជាមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ប៉ុន្តែពួកយើងចែករំលែកនូវចំណង់ចំណូលចិត្តដូចគ្នាក្នុងការងារ និងមានជំនឿដូចគ្នាលើប្រសិទ្ធិភាព។ ជាមួយនឹងជំនាញផ្សេងៗគ្នា ក្រុមការងារដ៏ស្វាហាប់របស់យើងប្តេជ្ញារក្សាបន្តនូវភាពសកម្ម និងពូតដៃគ្នាដើម្បីផ្តល់សេវាកម្មមួយប្រកបដោយវិជ្ជាជីវៈដល់អតិថិជន។

លោកស្រី តែ មុយគីម

នាយិកាប្រតិបត្តិ

ភាសា

ខ្មែរ អង់គ្លេស ចិន និងជប៉ុន

ប្រវត្តិរូបសង្ខេប

  • ២០០៩៖ សញ្ញាបត្រទុតិយភូមិពីវិទ្យាល័យបាក់ទូក
  • ២០១៣៖ ចូលរួមកម្មវិធីផ្លាសប្តូរការសិក្សានៅសកលវិទ្យាល័យច្បាប់ នៃមហាវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន
  • ២០១៤៖ បរិញ្ញាបត្រច្បាប់ពីកម្មវិធីច្បាប់ជាភាសាអង់គ្លេសនៃមហាវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  • ២០១៤៖ កម្មសិក្សាការីនៅការិយាល័យសហព្រះរាជអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា
  • ២០១៤៖ ធ្វើការនៅក្រុមហ៊ុនមេធាវី អេច ប៊ី អេស
  • ២០១៥៖ បរិញ្ញាបត្រភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស  ក្នុងមុខជំនាញ បកប្រែ
  • ២០១៦៖ បញ្ចប់ការសិក្សាពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
  • ២០១៨៖ កម្មសិក្សាការីនៅក្រុមហ៊ុនមេធាវី TMI Associate នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
  • ២០១៩៖ ទទួលអនុបណ្ឌិតផ្នែកច្បាប់ពីសកលវិទ្យាល័យជាតិយូកូហាម៉ា នៃប្រទេសជប៉ុន
  • ២០១៩៖ ធ្វើការនៅក្រុមហ៊ុនមេធាវី អេច ប៊ី អេស
  • ២០២២៖ នាយិកាប្រតិបត្តិនៃការិយាល័យមេធាវី តែ និងសហការី
Accordion Content

មុនពេលបង្កើតការិយាល័យផ្ទាល់ខ្លួន មុយគីមបានបំពេញការងារជាមេធាវីជាច្រើនឆ្នាំនៅក្រុមហ៊ុនមេធាវីដ៏ឈានមុខមួយក្នុងទីក្រុងភ្នំពេញ។ លោកស្រីមានជំនាញក្នុងការដោះស្រាយវិវាទ និងផ្នែកកិច្ចការងារពាណិជ្ជកម្ម។ លោកស្រីមានការយល់ដឹង ទំនាក់ទំនងទូលំទូលាយ និងបទពិសោធន៍ជាច្រើននៅក្នុងការអនុវត្តក្នុងបណ្តឹងទាក់ទងនឹងវិវាទពាណិជ្ជកម្ម និងរដ្ឋប្បវេណីនៅកម្ពុជា។ មុយគីម បានតំណាងឲ្យធនាគារពាណិជ្ជ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជនជាច្រើនទាក់ទងនឹងការការអនុវត្តសេចក្តីសម្រេចរបស់តុលាការ និងការមជ្ឈត្តវិនិច្ឆ័យបរទេសនៅចំពោះមុខតុលាការមានសមត្ថកិច្ចកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ លោកស្រីក៏បានជួយអតិថិជនទាក់ទងនឹងការចុះបញ្ជីក្រុមហ៊ុន ការផ្ទេរភាគហ៊ុន សន្តតិកម្ម និងប្រតិបត្តិការផ្សេងៗដែលទាក់ទងនឹងវិស័យអចលនវត្ថុ និងធនាគារផងដែរ។

សមាជិកភាព និងគុណវុឌ្ឍិ

  • សមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
  • បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិនៃក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងគម្រោងវិនិយោគរួម និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រ
  • បុគ្គលត្រូវទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ចសម្រាប់ក្រុមហ៊ុនបរធនបាល បរធនបាលឯករាជ្យ ក្រុមហ៊ុនផ្តល់សេវាកម្មក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន
  • អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាលាត្រាជូ

ការបោះពុម្ពផ្សាយ

អនុប្បទានសិទ្ធិលើបំណុល ក្នុងព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខ ២ ខែមករា ឆ្នាំ២០២២

លោកស្រី តែ អៃគាង

ប្រធានទីប្រឹក្សាធុរកិច្ច

ភាសា

ខ្មែរ អង់គ្លេស និងចិន

ប្រវត្តិរូបសង្ខេប

លោកស្រី តែ អៃគាង គឺជាប្រធានទីប្រឹក្សាធុរកិច្ចរបស់យើង និងមានបទពិសោធន៍ ១៧ឆ្នាំ ក្នុងផ្នែកផលិតផលប្រើប្រាស់ និងបទពិសោធន៍ ៦ឆ្នាំ គ្រប់គ្រងលើអាជីវកម្មផ្ទាល់ខ្លួន។ ជំនាញរបស់លោកស្រីក្នុងវិស័យពាណិជ្ជកម្មគឺការគ្រប់គ្រងរមណីយដ្ឋាន និងធ្វើតេស្ត និងការត្រួតពិនិត្យ ផលិតផលប្រើប្រាស់។       

បទពិសោធន៍​ការងារ

ជាមួយនឹងសញ្ញាបត្រផ្នែកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ លោកស្រី តែ អៃគាង បានធ្វើការនៅក្រុមហ៊ុនធ្វើតេស្ត អធិការកិច្ច និងវិញ្ញាបនប័ត្រអន្តរជាតិអស់រយៈពេលប្រហែល ១០ ឆ្នាំ ដោយលោកស្រីធ្វើការធ្វើតេស្ត និងអធិការកិច្ច លើផលិតផលប្រើប្រាស់របស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិជាច្រើន។ បន្ទាប់មកលោកស្រីបានធ្វើការផ្លាស់ប្តូរដ៏លំបាកមួយគឺការដំណើរការរមណីយដ្ឋានមួយនៅលើកោះរ៉ុងសន្លឹមក្នុងនាមជាម្ចាស់អាជីវកម្ម ដែលជាកោះដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជាដែលមានទីតាំងនៅនៅក្រុងព្រះសីហនុ។

លោកស្រី តែ អៃគាង គឺជាភ្នាក់ងារអចលនវត្ថុវិជ្ជាជីវៈម្នាក់ដែលត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ លោកស្រីក៏ជាបុគ្គលដែលត្រូវបានទទួលស្គាល់គុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច ទទួលស្គាល់ដោយនិយ័តករបរធនបាលកិច្ច។ 

បទពិសោធន៍យូរអង្វែងក្នុងវិស័យពាណិជ្ជកម្មរបស់លោកស្រី តែ អៃគាង បានធ្វើឲ្យលោកស្រីមានទំនាក់ទំនងយ៉ាងទូលាយក្នុងចំណោមអ្នកជំនួញ និងផ្តល់ឲ្យលោកស្រីនូវការយល់ដឹងអំពីបរិយាកាសធុរកិច្ចជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។